VCD HM Vol 120 ចេញលក់ហើយ

VCD HM Vol 120 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបីរូប គឺលោក ឆន សុវណ្ណរាជ កញ្ញា សុគន្ធ នីសា និង កញ្ញា ឈិត សុវណ្ណបញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. Little Girl ដោយ សុគន្ធ នីសា
02. ជួបដើម្បីបែក ដោយ ឆន សុវណ្ណរាជ
03. Pumping For Love ដោយ ឈិត សុវណ្ណបញ្ញា
04. គុណ ដោយ សុគន្ធ នីសា
05. កុំបែកគ្នាល្អជាង ដោយ សុគន្ធ នីសា
06. អារម្មណ៍អ្នកទើបមានស្នេហ៍ ដោយ ឆន សុវណ្ណរាជ
07. គេប្រាប់ថាខ្លាចថ្ងៃក្រោយឈឺចាប់ ដោយ ឈិត សុវណ្ណបញ្ញា
08. ថ្ងៃស្អែកនៅតែស្រលាញ់អូន ដោយ ឆន សុវណ្ណរាជ
09. មានសង្សារឬនៅ? ដោយ សុគន្ធ នីសា
10. អូនជាដង្ហើមបង ដោយ ឆន សុវណ្ណរាជ។

Advertisements

Big Sales ឪកាសលក់ថែមជូនយ៉ាងពិសេស

អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផលិតកម្មរស្មីហង្សមាស សូមចូលរួមរីករាយជាមួយប្រជាជនខ្មែរគ្រប់រូប។ Big Sales ឪកាសលក់ថែមជូនយ៉ាងពិសេស ក្នុងឪកាសុណ្យចូលឆ្នាំថ្មី មកដល់ទៀតហើយ។ ផ្ដល់ជូនយ៉ាងសន្ធឹកសន្ធាប់ កាន់តែសម្បូរបែបនូវ CD VCD ចេញថ្មីគ្រប់វ៉ុល ទិញភ្លាម ថែមភ្លាម! ទិញ CD VCD ៥បន្ទះ ថែមជូន ២ បន្ទះ ទិញ ៥ បន្ទះ ថែមជូន ៥ បន្ទះ ទិញ DVD ២ បន្ទះ ថែមជូន ១ បន្ទះ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៤ មេសា ២០១១ តែប៉ុណ្ណោះ! ទិញបានច្រើនជម្រើស ចេញថ្មីច្រើនវ៉ុល គ្រប់បទ គ្រប់បទចង្វាក់ តម្រូវចិត្តគ្រប់វ័យ។

ជិតចេញ CD Vol 432 ហើយ

ខាងលើនេះគឺជាផ្នែកមួយនៃវីដេអូ CD ចេញថ្មី គឺ CD Vol 432 ដែលនឹងចេញលក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ លោក សាពូន មីដាដា ក៏បានត្រឡប់មកជួបប្រិយមិត្តវិញ ដែលទស្សនិកជនខានបានស្ដាប់នូវសម្លេងរបស់លោកជាយូរមកហើយ។ លោកបានពាំនាំមកជាមួយនូវបទចម្រៀងថ្មីៗរបស់លោកផងដែរ ដែលបទមួយចំនួន ជាបទភ្លេងថ្មីដែលតែងដោយរូបលោកផ្ទាល់។ ក្នុង Vol នេះផងដែរ ក៏មានវត្តមានរបស់កញ្ញា សុគន្ធ នីសា និង លោក ណុប ប៉ាយ៉ារិទ្ធ ដែលពួកគាត់ទាំងពីរកំពុងសម្ដែងនៅសហរដ្ឋអាមេរិក

CD Vol 431 ចេញលក់ហើយ

CD RHM Vol 431 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺអ្នកនាង ខាត់ សុឃីម និង កញ្ញា សុន ស្រីពេជ្រ។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. អនុស្សាវរីយ៍សំពៅលូន ដោយ ខាត់ សុឃីម
02. អនុស្សាវរីយ៍កំពីងពួយ ដោយ សុន ស្រីពេជ្រ
03. បង្គងភ្នំព្រឹក ដោយ ខាត់ សុឃីម
04. បណ្ដាំម្ចាស់ចំការក្រូច ដោយ សុន ស្រីពេជ្រ
05. កំរៀងស្នេហ៍ខ្ញុំ ដោយ ខាត់ សុឃីម
06. សង្គ្រាមបេះដូងនៅមោងឬស្សី ដោយ សុន ស្រីពេជ្រ
07. មរតកជីវិត ដោយ ខាត់ សុឃីម
08. មន្តស្នេហ៍រំដួលថ្មគោល ដោយ សុន ស្រីពេជ្រ
09. សំឡូតសម្លាញ់ចិត្តអូន ដោយ ខាត់ សុឃីម
10. បក្សីព្រាត់ស្នេហ៍ ដោយ សុន ស្រីពេជ្រ។

Top Music Show 2010 មានចេញលក់ជា VCD ហើយ

ការប្រគុំតន្ត្រីរស្មីហង្សមាស Top Music Show 2010 ឥឡូវនេះមានចេញលក់ជា VCD ហើយ។ គួររំលឹកផងដែរថា ការប្រគុំតន្ត្រីនេះប្រព្រឹត្តឡើងនៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២៤ ធ្នូ ២០១០ ដែលផលិតកម្មរស្មីហង្សមាស រួមសហការជាមួយអង្គការមូលនិធិ សូម៉ាលី ម៉ម និងអង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងដើម្បីអបអរសាទរទិវាប្រឆាំងនឹងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១០ ដែលទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ចុះចំណែក Best Of The Best 2011 តើលោកអ្នកត្រៀមខ្លួនហើយឬនៅជាមួយការប្រគុំតន្ត្រីនេះ?

Best Of The Best 2011 ត្រឡប់មកវិញហើយ


ការប្រគុំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំ ដែលគ្រប់ៗគ្នាកំពុងតែទន្ទឹងរង់ចាំនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ គឺការប្រគុំតន្ត្រីហង្សមាស Best Of The Best 2011 ដែលធ្វើនិងរៀបចំឡើងដោយផលិតកម្មរស្មីហង្សមាស រួមជាមួយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងកើតឡើង នៅថ្ងៃទី ២៦ មីនា ២០១១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ សំបុត្រចូលរួមទស្សនាមានដាក់លក់នៅក្រុមហ៊ុនហង្សមាស សាខាចែកចាយហង្សមាស និងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ គួរឲ្យសោកស្ដាយផងដែរ សម្រាប់តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ គឺមានតែ៨នាក់ប៉ុណ្ណោះ ដែលអវត្តមានតារាពីរដួង គឺកញ្ញាសុគន្ធ នីសា និង លោកណុប ប៉ាយ៉ារិទ្ធិ ដោយសារពួកគាត់ជាប់សម្ដែងនៅសហរដ្ឋអាមេរិក។ បើសិនជាមានពួកគាត់ទាំងពីរទៀត ការប្រគុំតន្ត្រីនឹងកាន់តែអធិកអធមជាងនេះ។

ទំព័រថ្មីស្រឡាងរបស់ពួកយើង

សំណួរកម្សាន្ត គឺជាទំព័រថ្មីមួយនៃប្លករបស់យើងខ្ញុំ ដែលប្រិយមិត្តទាំងអស់គ្នាអាចចូលរួមឆ្លើយនូវសំណួរងាយៗ ដែលក្នុងនោះមានសំណួរ ៤ ប្រភេទសម្រាប់ឲ្យប្រិយមិត្តជ្រើសរើសដើម្បីចូលរួមឆ្លើយកម្សាន្ត។ សូមកុំភ្លេច ចូលរួមឆ្លើយនៅថ្ងៃនេះ ដើម្បីបង្កើននូវចំណេះដឹងថ្មីៗទាំងអស់គ្នា។

Little Girl Preview

បទចម្រៀងនេះច្រៀងដោយកញ្ញា សុគន្ធ នីសា ដែលមាននៅក្នុង CD Vol 423 ហើយនឹងចេញជា VCD Vol 120 នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងវីដេអូបទនេះផងដែរ កញ្ញា សុគន្ធ នីសា បានបង្ហាញនូវកាយវិការដ៏ក្រមិចក្រមើម គួរឲ្យស្រលាញ់ ហើយកញ្ញាបានបង្ហាញនូវក្បាច់រាំថ្មីដ៏រស់រវើកទៀតផង។ សូមទស្សនាវីដេអូនេះដោយរីករាយ។

ជួបដើម្បីបែក Preview


បទចម្រៀងនេះច្រៀងដោយលោក ឆន សុវណ្ណរាជ ដែលមាននៅក្នុង CD Vol 429 ហើយនឹងចេញជា VCD នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងវីដេអូបទនេះ មានការចូលរួមសម្ដែងពីតារាចម្រៀង ឆន សុវណ្ណរាជ និងកញ្ញា នី មុន្នីនាថ ដែលបទនេះមើលទៅគួរឲ្យកម្សត់ផងដែរ។ សូមទស្សនាវីដេអូនេះដោយរីករាយ។

VCD HM Vol 119 ចេញលក់ហើយ


VCD HM Vol 119 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺលោក ព្រាប សុវត្ថិ និង កញ្ញា ឪក សុគន្ធកញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. Calltune តំណាងចិត្តស្មោះ ដោយ ព្រាប សុវត្ថិ
02. Calltune សុំទោស ដោយ ឪក សុគន្ធកញ្ញា
03. បារម្ភបងយំ ពេលអូនសុំបែក ដោយ ឪក សុគន្ធកញ្ញា
04. អ្នកណានាំអូនមក ដោយ ព្រាប សុវត្ថិ
05. ឈប់ខូចចិត្តទៀតទៅបានទេ? ដោយ ឪក សុគន្ធកញ្ញា
06. បងនៅមានឪកាស ដោយ ឪក សុគន្ធកញ្ញា
07. បើអូនចង់បែក កុំសួរបងមានខូចចិត្តអត់ ដោយ ព្រាប សុវត្ថិ
08. មិនមែនអ្នកដំបូង តែជាអ្នកចុងក្រោយ ដោយ ឪក សុគន្ធកញ្ញា
09. កុំណាអូន ដោយ ព្រាប សុវត្ថិ
10. មិនមែនសង្សារ អូនមិនអាចថែបងជំនួសគេ ដោយ ឪក សុគន្ធកញ្ញា។