Category Archives: CD ឆាប់ៗនេះ

រឿង ‘ដើម្បីស្នេហ៍’ កំពុងអង្រួនចិត្តទស្សនិកជន

សាច់រឿងថ្មីមួយដែលមានចំណងជើងថា ដើម្បីស្នេហ៍ ដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាញពីរដួង គឺលោកណុប ប៉ាយ៉ារិទ្ធ និងកញ្ញាសុគន្ធ នីសា កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។ សាច់រឿងនេះនិពន្ធឡើងដោយលោកសុខ ជំនោរ ដែលមាននៅក្នុង CD Vol 437 ចេញនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងស៊ីឌីវ៉ុលនេះផងដែរ គឺមានបទចម្រៀងចំនួន ១០ បទ ដែល​និយាយពីសាច់​រឿង​របស់គូស្នេហ៍មួយគូ ដែលជួបនូវបញ្ហាស្នេហាត្រីកោណ ព្រោះតែមានអ្នកទីបីចូលមកជ្រៀតជ្រែក។ គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងកំពុងសម្ដែងនៅសហរដ្ឋអាមេរិក ហើយពួកគេនឹងត្រឡប់មកវិញនៅដើមខែឧសភាខាងមុខនេះ។

ជិតចេញ CD Vol 432 ហើយ

ខាងលើនេះគឺជាផ្នែកមួយនៃវីដេអូ CD ចេញថ្មី គឺ CD Vol 432 ដែលនឹងចេញលក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ លោក សាពូន មីដាដា ក៏បានត្រឡប់មកជួបប្រិយមិត្តវិញ ដែលទស្សនិកជនខានបានស្ដាប់នូវសម្លេងរបស់លោកជាយូរមកហើយ។ លោកបានពាំនាំមកជាមួយនូវបទចម្រៀងថ្មីៗរបស់លោកផងដែរ ដែលបទមួយចំនួន ជាបទភ្លេងថ្មីដែលតែងដោយរូបលោកផ្ទាល់។ ក្នុង Vol នេះផងដែរ ក៏មានវត្តមានរបស់កញ្ញា សុគន្ធ នីសា និង លោក ណុប ប៉ាយ៉ារិទ្ធ ដែលពួកគាត់ទាំងពីរកំពុងសម្ដែងនៅសហរដ្ឋអាមេរិក

ជិតចេញ CD Vol 430 ហើយ

ខាងលើនេះគឺជាផ្នែកមួយនៃវីដេអូ CD ចេញថ្មី គឺ CD Vol 430 ដែលនឹងចេញលក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងចំណងជើងនៃបទចម្រៀងនៅក្នុង Vol នេះ ដែលបង្ហាញពីគេហទំព័រស្វែងរកមិត្តភក្តិដ៏ពេញនិយមរបស់ពិភពលោក គឺគេហទំព័រ Facebook។ បទចម្រៀងដែលទាក់ទងនឹងគេហទំព័រនេះមានបីបទគឺ ផ្ដើមលេង Facebook ផ្ដើមមានស្នេហា និង មិត្តភក្ដិ Facebook អើយ! សង្សារខ្ញុំទាត់ចោល ដោយលោក ព្រាប សុវត្ថិ និងមួយបទទៀតគឺបទ ស្រក់ទឹកភ្នែកពេលលេង Facebook ដោយកញ្ញា ពេជ្រ សោភា។ បទចម្រៀងទាំងនេះ យើងនឹងដាក់ឲ្យអ្នកទាំងអស់គ្នា Download នៅពេលដែល CD នេះចេញលក់នៅលើទីផ្សារហើយ។