Category Archives: ឈុតបទចម្រៀង

រឿង ដើម្បីស្នេហ៍


និសា ចាកចេញពីខេត្តមកស្នាក់នៅភ្នំពេញជាមួយ លីហ្សា ដែលជាមិត្តជិតស្និទ្ធ។ បាយ៉ារិទ្ធ ជាអ្នកជិតខាងរបស់ លីហ្សា។ បាយ៉ារិទ្ធ និង និសា ផ្តើមស្នេហាជាមួយគ្នា។
ទីបំផុតស្នេហាដ៏ស្រស់ត្រកាលបានក្លាយជាដុំភ្លើងដុតលើបេះដូង លីហ្សា។ ការលះបង់ បាយ៉ារិទ្ធ ទៅឲ្យ លីហ្សា បានត្រឹមតែធ្វើឲ្យ លីហ្សា រឹតតែក្តៅក្រហាយក្លាយជាមនុស្សវិកលចរិត ព្រោះអំណាចចិត្តប្រច័ណ្ឌ និងច្រណែន។ ឧបទ្ទវហេតុបានធ្វើឲ្យ និសា ត្រូវបែកពី បាយ៉ារិទ្ធ រហូត។
ឆ្នាំ ១៩៥៣ ព្រលឹង និសា វិលវល់ទៅជួប សុវណ្ណរាជ។ ស្នេហាអ្នកទាំងពីរត្រូវបានខណ្ឌចែកដោយរនាំងវណ្ណៈដែលឪពុកត្រូវលើក និសា ឲ្យ វិឆ័យ ដែលជាកូនអ្នកមានទ្រព្យ។ ការតស៊ូបំរះននាលនឹងឧបសគ្គ ទឹកភ្នែកក្លាយជារលកសមុទ្រ អាចឪ្យពួកគេជួបគ្នាទេ?
ទីបញ្ចប់ បាយ៉ារិទ្ធ និសា សុវណ្ណរាជ ត្រូវប្រឈមគ្នាលើវិថីក្នុងជាតិថ្មីដ៏សែនឈឺចាប់។ មុំស្នេហ៍ត្រីកោណក្លាយជារឿងរ៉ាវដែលមិនគួរជឿ និងជាបទពិសោធន៍ថ្មីមួយទៀត។


និពន្ធរឿងដោយ ៖ សុខ ជំនោរ
ដឹកនាំសម្ដែងដោយ ៖ សុខ ជំនោរ / អ៊ិន ទីតូ
ថតដោយ ៖ ឆោម ថុល / កែ វិបុល / ជា ឈីម
សម្ដែងដោយ ៖ ណុប បាយ៉ារិទ្ធ / សុគន្ធ និសា / ឆន សុវណ្ណរាជ។

Advertisements

រឿង ‘ដើម្បីស្នេហ៍’ កំពុងអង្រួនចិត្តទស្សនិកជន

សាច់រឿងថ្មីមួយដែលមានចំណងជើងថា ដើម្បីស្នេហ៍ ដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាញពីរដួង គឺលោកណុប ប៉ាយ៉ារិទ្ធ និងកញ្ញាសុគន្ធ នីសា កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។ សាច់រឿងនេះនិពន្ធឡើងដោយលោកសុខ ជំនោរ ដែលមាននៅក្នុង CD Vol 437 ចេញនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងស៊ីឌីវ៉ុលនេះផងដែរ គឺមានបទចម្រៀងចំនួន ១០ បទ ដែល​និយាយពីសាច់​រឿង​របស់គូស្នេហ៍មួយគូ ដែលជួបនូវបញ្ហាស្នេហាត្រីកោណ ព្រោះតែមានអ្នកទីបីចូលមកជ្រៀតជ្រែក។ គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងកំពុងសម្ដែងនៅសហរដ្ឋអាមេរិក ហើយពួកគេនឹងត្រឡប់មកវិញនៅដើមខែឧសភាខាងមុខនេះ។

ជួបដើម្បីបែក Preview


បទចម្រៀងនេះច្រៀងដោយលោក ឆន សុវណ្ណរាជ ដែលមាននៅក្នុង CD Vol 429 ហើយនឹងចេញជា VCD នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងវីដេអូបទនេះ មានការចូលរួមសម្ដែងពីតារាចម្រៀង ឆន សុវណ្ណរាជ និងកញ្ញា នី មុន្នីនាថ ដែលបទនេះមើលទៅគួរឲ្យកម្សត់ផងដែរ។ សូមទស្សនាវីដេអូនេះដោយរីករាយ។