Monthly Archives: ខែមករា 2011

ជិតចេញ CD Vol 430 ហើយ

ខាងលើនេះគឺជាផ្នែកមួយនៃវីដេអូ CD ចេញថ្មី គឺ CD Vol 430 ដែលនឹងចេញលក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងចំណងជើងនៃបទចម្រៀងនៅក្នុង Vol នេះ ដែលបង្ហាញពីគេហទំព័រស្វែងរកមិត្តភក្តិដ៏ពេញនិយមរបស់ពិភពលោក គឺគេហទំព័រ Facebook។ បទចម្រៀងដែលទាក់ទងនឹងគេហទំព័រនេះមានបីបទគឺ ផ្ដើមលេង Facebook ផ្ដើមមានស្នេហា និង មិត្តភក្ដិ Facebook អើយ! សង្សារខ្ញុំទាត់ចោល ដោយលោក ព្រាប សុវត្ថិ និងមួយបទទៀតគឺបទ ស្រក់ទឹកភ្នែកពេលលេង Facebook ដោយកញ្ញា ពេជ្រ សោភា។ បទចម្រៀងទាំងនេះ យើងនឹងដាក់ឲ្យអ្នកទាំងអស់គ្នា Download នៅពេលដែល CD នេះចេញលក់នៅលើទីផ្សារហើយ។

តារារស្មីហង្សមាស ជួបជុំ Fan Club


កាលពីថ្ងៃទី ០៩ មករា កន្លងទៅថ្មីៗនេះ តារាចម្រៀងបួនរូបរបស់ផលិតកម្មរស្មីហង្សមាស ដែលមានដូចជា លោកឆន សុវណ្ណរាជ លោកណុប ប៉ាយ៉ារិទ្ធ កញ្ញាពេជ្រ សោភា និង កញ្ញាសុគន្ធ នីសា ក៏ដូចជាសមាជិក Fan Club របស់ពួកគេទាំងបួន បានប្រារព្ធធ្វើនូវពិធីជប់លៀងមួយនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ គឺជាការជប់លៀងជួបជុំគ្នាមួយ ដែលមើលទៅពិតជាគួរឲ្យរំភើបខ្លាំងណាស់។ ពួកគេទាំងអស់គ្នាបានបរិភោគអាហារជុំគ្នា ព្រមទាំងមានការច្រៀងនិងរាំលេងកម្សាន្តទៀតផង។ គួរបញ្ជាក់ផងដែរថា ពិធីជប់លៀងនេះ គឺតារាទាំងបួនបានប្រារព្ធធ្វើឡើង ដើម្បីថ្លែងអំណរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រពួកគេកន្លងមក និងដើម្បីឲ្យមានការស្គាល់គ្នាទៅវិញទៅមក រវាងក្រុមនិងក្រុមផងដែរ។

CD Vol 429 ចេញលក់ហើយ

CD RHM Vol 429 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺលោក ឆន សុវណ្ណរាជ និង កញ្ញា ឈិត សុវណ្ណបញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. ជួបដើម្បីបែក ដោយ ឆន សុវណ្ណរាជ
02. ហេតុអ្វីយកគេជំនួសបង? ដោយ ឆន សុវណ្ណរាជ
03. ហ្គេមស្នេហ៍ ដោយ ឈិត សុវណ្ណបញ្ញា
04. Goman Na Sai ដោយ ឈិត សុវណ្ណបញ្ញា
05. បងស្រលាញ់អូនរៀងរហូត ដោយ ឆន សុវណ្ណរាជ
06. Pumping For Love ដោយ ឈិត សុវណ្ណបញ្ញា
07. ថ្ងៃស្អែកនៅតែស្រលាញ់អូន ដោយ ឆន សុវណ្ណរាជ
08. គេប្រាប់ថាខ្លាចថ្ងៃក្រោយឈឺចាប់ ដោយ ឈិត សុវណ្ណបញ្ញា
09. អារម្មណ៍អ្នកទើបមានស្នេហ៍ ដោយ ឆន សុវណ្ណរាជ
10. អូនជាដង្ហើមបង ដោយ ឆន សុវណ្ណរាជ។