ភាពជោគជ័យនៃរឿង ដើម្បីស្នេហ៍


ក្រុមការងារ RHM Fan របស់យើង បានចុះទៅកាន់ទីផ្សារធំៗមួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរទៅអាជីវករ អំពីដំណើរការនៃការលក់ដូរ CD របស់ពួកគាត់ ជាពិសេសគឺពួកយើងចង់ដឹងអំពីការចរាចរនៅលើទីផ្សារអំពី CD ក៏ដូចជា VCD រឿង ដើម្បីស្នេហ៍ ផងដែរ។ នៅពេលដែលពួកយើងបានចុះទៅដល់ហើយ អាជីវករស្ទើរតែគ្រប់តូបលក់ CD ទាំងអស់ បានប្រាប់ពួកយើងថា CD និង VCD រឿង ដើម្បីស្នេហ៍ នេះលក់ដាច់ខ្លាំងណាស់ ជាពិសេសគឺនៅក្នុងឪកាស Promotion ពិសេស ដែលលក់មួយបន្ទះមានតម្លៃត្រឹមតែ ៦០០០រៀល នេះតែម្ដង។ ពួកគាត់បានប្រាប់ទៀតថា នៅពេលដែលពួកគាត់យក CD VCD Original រឿង ដើម្បីស្នេហ៍ នេះមកលក់ គឺលក់ដាច់អស់រលីងជារៀងរាល់ថ្ងៃ ហើយមិនមែនទើបតែលក់ដាច់ឥឡូវៗនេះទេ គឺចាប់តាំងពីថ្ងៃដែលពួកគាត់យកមកលក់ដំបូងមកម្ល៉េះ ហើយវ៉ុលនេះលក់ដាច់ជាងវ៉ុលផ្សេងៗដទៃទៀត។ បន្ទាប់ពីយើងបានទទួលនូវចម្លើយដ៏ក្បោះក្បាយរបស់ពួកគាត់រួចមក យើងក៏បានបន្តដំណើរទៅកាន់កន្លែងបញ្ចូលបទភ្លេងទូរស័ព្ទទៀត។ ដូចគ្នាដែរ គឺបងៗដែលជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទនោះ បានប្រាប់ពួកយើងថា បទនៅក្នុងវ៉ុលដើម្បីស្នេហ៍ នេះ គឺតែងតែមានអតិថិជនមកឲ្យពួកគាត់បញ្ចូល ជារៀងរាល់ថ្ងៃ។ គាត់បានប្រាប់ទៀតថា វ៉ុលនេះល្បីខ្លាំងណាស់ឥឡូវនេះ អ្នកណាៗក៏សួររកបទនៅក្នុងវ៉ុលនេះដែរ ទាំងបទចម្រៀង MP3 និង Karaoke។


ងាកមកមើលការគាំទ្រតាមរយៈបណ្ដាញអ៊ិនធើណិតវិញម្ដង។ គួរបញ្ជាក់ផងដែរថា រឿង ដើម្បីស្នេហ៍ នេះមានបណ្ដាញគេហទំព័រផ្ទាល់ខ្លួនមួយ ដែលមានអាស័យដ្ឋាន www.thejustlove.com ហើយបង្កើតដោយផលិតកម្មរស្មីហង្សមាសផ្ទាល់។ នៅក្នុងគេហទំព័រនេះ យើងអាចមើលអំពីសាច់រឿងដើម្បីស្នេហ៍ រូបថតតារា រូបថតសកម្មភាពក្រៅឆាក សមាសភាពអ្នកផលិត ពត៌មានខ្លីៗស្ដីពីរឿងដើម្បីស្នេហ៍ វីដេអូ…ជាដើម។ បច្ចុប្បន្ន គេហទំព័រនេះមានអ្នកទស្សនាកើនឡើនបានជាង១ម៉ឺននាក់ហើយ។ បើសិនជាយើងក្រឡេកមើលទៅការគាំទ្រតាមរយៈគេហទំព័រ Facebook វិញ ក៏មិនខុសគ្នាប៉ុន្មានដែរ។ បច្ចុប្បន្ន ចំនួន Fan គាំទ្ររឿង ដើម្បីស្នេហ៍ តាមរយៈគេហទំព័រនេះ កើនឡើងបានជិត២០០០នាក់ទៀតហើយ។ មិនតែប៉ុននោះ ប្រិយមិត្តមួយចំនួន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេផងដែរ នៅលើ Wall។ អ្នកគាំទ្រខ្លះបាននិយាយថា រឿង ដើម្បីស្នេហ៍ នេះពិតជាឡូយ ហើយអស្ចារ្យ។ អ្នកគាំទ្រខ្លះទៀត បានពោលពាក្យសរសើរអំពីការសម្ដែងរបស់តារាទាំងបីដួង ថាពិតជាល្អឥតខ្ចោះ ជាពិសេសគឺនៅត្រង់ឈុតសម្រក់និងបង្ហូរទឹកភ្នែក។ ប្រិយមិត្តមួយចំនួន ក៏កំពុងតែទន្ទឹងរង់ចាំផងដែរនូវភាគបន្តនៃរឿង ដើម្បីស្នេហ៍។ ពួកគេពិតជាចង់ដឹងខ្លាំងណាស់ ថាតើនឹងមានរឿងអ្វីដែលនឹងត្រូវកើតឡើងជាបន្ត? ហើយតារាទាំងបីដួងត្រូវជួបគ្នាដូចម្ដេច ហើយអ្នកទាំងបីនឹងត្រូវប្រឈមមុខនឹងរឿងរ៉ាវអ្វីខ្លះ?

រឿង ដើម្បីស្នេហ៍


និសា ចាកចេញពីខេត្តមកស្នាក់នៅភ្នំពេញជាមួយ លីហ្សា ដែលជាមិត្តជិតស្និទ្ធ។ បាយ៉ារិទ្ធ ជាអ្នកជិតខាងរបស់ លីហ្សា។ បាយ៉ារិទ្ធ និង និសា ផ្តើមស្នេហាជាមួយគ្នា។
ទីបំផុតស្នេហាដ៏ស្រស់ត្រកាលបានក្លាយជាដុំភ្លើងដុតលើបេះដូង លីហ្សា។ ការលះបង់ បាយ៉ារិទ្ធ ទៅឲ្យ លីហ្សា បានត្រឹមតែធ្វើឲ្យ លីហ្សា រឹតតែក្តៅក្រហាយក្លាយជាមនុស្សវិកលចរិត ព្រោះអំណាចចិត្តប្រច័ណ្ឌ និងច្រណែន។ ឧបទ្ទវហេតុបានធ្វើឲ្យ និសា ត្រូវបែកពី បាយ៉ារិទ្ធ រហូត។
ឆ្នាំ ១៩៥៣ ព្រលឹង និសា វិលវល់ទៅជួប សុវណ្ណរាជ។ ស្នេហាអ្នកទាំងពីរត្រូវបានខណ្ឌចែកដោយរនាំងវណ្ណៈដែលឪពុកត្រូវលើក និសា ឲ្យ វិឆ័យ ដែលជាកូនអ្នកមានទ្រព្យ។ ការតស៊ូបំរះននាលនឹងឧបសគ្គ ទឹកភ្នែកក្លាយជារលកសមុទ្រ អាចឪ្យពួកគេជួបគ្នាទេ?
ទីបញ្ចប់ បាយ៉ារិទ្ធ និសា សុវណ្ណរាជ ត្រូវប្រឈមគ្នាលើវិថីក្នុងជាតិថ្មីដ៏សែនឈឺចាប់។ មុំស្នេហ៍ត្រីកោណក្លាយជារឿងរ៉ាវដែលមិនគួរជឿ និងជាបទពិសោធន៍ថ្មីមួយទៀត។


និពន្ធរឿងដោយ ៖ សុខ ជំនោរ
ដឹកនាំសម្ដែងដោយ ៖ សុខ ជំនោរ / អ៊ិន ទីតូ
ថតដោយ ៖ ឆោម ថុល / កែ វិបុល / ជា ឈីម
សម្ដែងដោយ ៖ ណុប បាយ៉ារិទ្ធ / សុគន្ធ និសា / ឆន សុវណ្ណរាជ។

VCD HM Vol 121 ចេញលក់ហើយ


VCD RHM Vol 121 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបួនរូប គឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សោភា និង កញ្ញា សុគន្ធ នីសា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. ផ្ដើមលេង Facebook ផ្ដើមមានស្នេហា ដោយ ព្រាប សុវត្ថិ
០២. មិត្តភក្តិ Facebook អើយ! សង្សារខ្ញុំទាត់ចោល ដោយ ព្រាប សុវត្ថិ
០៣. ហេតុអ្វីយកគេជំនួសបង? ដោយ ឆន សុវណ្ណរាជ
០៤. ស្រក់ទឹកភ្នែកពេលលេង Facebook ដោយ ពេជ្រ សោភា
០៥. ម្នាក់ឯង ដោយ សុគន្ធ នីសា
០៦. ស្រីល្ងង់ ដោយ ពេជ្រ សោភា
០៧. ថ្ពិនភ្នែក ដោយ សុគន្ធ នីសា
០៨. ស្រលាញ់អូនជារៀងរហូត ដោយ ឆន សុវណ្ណរាជ
០៩. មិនទាន់ដល់ពេលស្អប់បង ដោយ សុគន្ធ នីសា
១០. ឈឺចាប់ស្ទើរគ្មានទឹកភ្នែកសម្រាប់យំ ដោយ ពេជ្រ សោភា។

VCD HM Vol 122 ចេញលក់ហើយ


VCD RHM Vol 122 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបីរូប គឺលោក ឆន សុវណ្ណរាជ លោក ណុប ប៉ាយ៉ារិទ្ធ និង កញ្ញា សុគន្ធ នីសា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដទៃ ដោយ ណុប ប៉ាយ៉ារិទ្ធិ
០២. ស្រឡាញ់គ្នា សន្យាហាមយំ ដោយ ប៉ាយ៉ារិទ្ធិ និង នីសា
០៣. Always Love You ដោយ ណុប ប៉ាយ៉ារិទ្ធិ
០៤. ផ្ការីកក្បែរសន្សើមទឹកភ្នែក ដោយ សុគន្ធ នីសា
០៥. ធ្វើអ្វីធ្វើទៅ ដោយ សុគន្ធ នីសា
០៦. គ្មានបង អូនមានគេទៀតទេ ដោយ សុវណ្ណរាជ និង នីសា
០៧. យើងបែកគ្នាមែនទែនហើយ ដោយ ឆន សុវណ្ណរាជ
០៨. បងឈឺប៉ុណ្ណា អូនឈឺប៉ុណ្ណឹង ដោយ សុគន្ធ នីសា
០៩. ហេតុអ្វីស្រឡាញ់គ្នាមិនបាន? ដោយ ឆន សុវណ្ណរាជ
១០. អារម្មណ៍ពេលបែកគ្នា ដោយ សុគន្ធ នីសា។

CD Vol 437 ចេញលក់ហើយ

CD RHM Vol 437 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបីរូប គឺលោក ឆន សុវណ្ណរាជ លោក ណុប ប៉ាយ៉ារិទ្ធ និង កញ្ញា សុគន្ធ នីសា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. យើងបែកគ្នាមែនទែនហើយ ដោយ ឆន សុវណ្ណរាជ
០២. ផ្ការីកក្បែរសន្សើមទឹកភ្នែក ដោយ សុគន្ធ នីសា
០៣. ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដទៃ ដោយ ណុប ប៉ាយ៉ារិទ្ធិ
០៤. បងឈឺប៉ុណ្ណា អូនឈឺប៉ុណ្ណឹង ដោយ សុគន្ធ នីសា
០៥. គ្មានបង អូនមានគេទៀតទេ ដោយ សុវណ្ណរាជ និង នីសា
០៦. អារម្មណ៍ពេលបែកគ្នា ដោយ សុគន្ធ នីសា
០៧. Always Love You ដោយ ណុប ប៉ាយ៉ារិទ្ធិ
០៨. ហេតុអ្វីស្រឡាញ់គ្នាមិនបាន? ដោយ ឆន សុវណ្ណរាជ
០៩. ស្រឡាញ់គ្នា សន្យាហាមយំ ដោយ ប៉ាយ៉ារិទ្ធិ និង នីសា
១០. ធ្វើអ្វីធ្វើទៅ ដោយ សុគន្ធ នីសា។

CD Vol 436 ចេញលក់ហើយ

CD RHM Vol 436 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺលោក ឆន សុវណ្ណរាជ និង កញ្ញា ពេជ្រ សោភា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. ឈប់យំដើម្បីគេទៀតទៅ ដោយ ឆន សុវណ្ណរាជ
០២. អរគុណបង ដែលបងសុំទោស ដោយ ពេជ្រ សោភា
០៣. នឹកអូន តែមិនអាចជួប ដោយ ឆន សុវណ្ណរាជ
០៤. ប្រើពេលរង់ចាំមនុស្សក្បត់ ឈឺចាប់បំផុត ដោយ ពេជ្រ សោភា
០៥. កុំប្រញាប់ប្រាប់ថាបែក ដោយ ឆន សុវណ្ណរាជ
០៦. រៀនរស់ដោយគ្មានគេ ដោយ ពេជ្រ សោភា
០៧. អស់ពេលថែអូន ដោយ ឆន សុវណ្ណរាជ
០៨. ពីស្រីម្នាក់ដែលស្រលាញ់បងស្ទើរស្លាប់ខ្លួន ដោយ ពេជ្រ សោភា
០៩. ស្រលាញ់គឺស្រលាញ់ ដោយ ឆន សុវណ្ណរាជ
១០. ស្នាមញញឹមបងក្នុងទឺកភ្នែកអូន​ ដោយ ពេជ្រ សោភា។

រឿង ‘ដើម្បីស្នេហ៍’ កំពុងអង្រួនចិត្តទស្សនិកជន

សាច់រឿងថ្មីមួយដែលមានចំណងជើងថា ដើម្បីស្នេហ៍ ដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាញពីរដួង គឺលោកណុប ប៉ាយ៉ារិទ្ធ និងកញ្ញាសុគន្ធ នីសា កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។ សាច់រឿងនេះនិពន្ធឡើងដោយលោកសុខ ជំនោរ ដែលមាននៅក្នុង CD Vol 437 ចេញនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងស៊ីឌីវ៉ុលនេះផងដែរ គឺមានបទចម្រៀងចំនួន ១០ បទ ដែល​និយាយពីសាច់​រឿង​របស់គូស្នេហ៍មួយគូ ដែលជួបនូវបញ្ហាស្នេហាត្រីកោណ ព្រោះតែមានអ្នកទីបីចូលមកជ្រៀតជ្រែក។ គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងកំពុងសម្ដែងនៅសហរដ្ឋអាមេរិក ហើយពួកគេនឹងត្រឡប់មកវិញនៅដើមខែឧសភាខាងមុខនេះ។

CD VCD ចូលឆ្នាំខ្មែរ ២០១១ ចេញលក់ហើយ

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ ២៥៥៥ ផលិតកម្មរស្មីហង្សមាស មានមោទនភាពផ្ដល់ជូនបងប្អូនខ្មែរគ្រប់រូប នូវបរិយាកាសរាំលេងសប្បាយ ជាមួយបទចម្រៀងប្រពៃណីគ្រប់ចង្វាក់។
VCD RHM Vol 167 និង CD RHM Vol 434 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. ទេសចរណ៍ចូលឆ្នាំ២៤ខេត្តក្រុង ដោយ ព្រាប សុវត្ថិ
០២. ស្រង់ព្រះកន្លោង ដោយ សុន ស្រីពេជ្រ
០៣. កន្សែងស្រីលាក់ ដោយ សាវ៉េត និង ពេជ្ជតា
០៤. ម៉ាឌីហ្សុនជនបទ ដោយ សុវត្ថិ និង កញ្ញា
០៥. ឆ្នាំថ្មីពរជ័យហង្សមាស​ ដោយ វ៉ាន់ណេត និង ស្រីពេជ្រ
០៦. អូនធំក្រមុំទាន់បង​ ដោយ វ៉ាន់ណេត និង សុឃីម
០៧. កញ្ញារាំឯក​​ ដោយ ណូយ វ៉ាន់ណេត
០៨. អង្គញ់នាងនាង​​​​​​​ ដោយ វ៉ាន់ណេត និង ពេជ្ជតា
០៩. ស្នេហាក្នុងពេលចូលឆ្នាំ ដោយ សាវ៉េត និង សុឃីម
១០. ស្ដាយ ដោយ ខាត់ សុឃីម។
ចំណែកឯ VCD RHM Vol 168 និង CD RHM Vol 435 ក៏ចេញលក់នៅលើទីផ្សារព្រមគ្នាថ្ងៃនេះដែរ។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
០១. ទេវតាសោយសណ្ដែកល្ង ដោយ វ៉ាន់ណេត និង ពេជ្ជតា
០២. រាំថ្ងៃឡើងស័ក្ដិ ដោយ ណូយ វ៉ាន់ណេត
០៣. កន្ទ្រឹមស្រស់ស្រាយ ដោយ ព្រាប សុវត្ថិ
០៤. ប្រស្នាសិរី ដោយ វ៉ាន់ណេត និង ពេជ្ជតា
០៥. ស្អិតដូចស្ករតាំងម៉ែ ដោយ ខាត់ សុឃីម
០៦. កុយពុកសុកឆ្មា ដោយ សុវត្ថិ និង សុឃីម
០៧. តាលុងលោតអន្ទាក់ ដោយ វ៉ាន់ណេត និង ពេជ្ជតា
០៨. ស្រឡាញ់ធ្វើអី ដោយ សាវ៉េត និង ស្រីពេជ្រ
០៩. សច្ចាជួបបងគ្រប់ជាតិ ដោយ សុន ស្រីពេជ្រ
១០. បណ្ដាំផ្គរដើមឆ្នាំ ដោយ ព្រាប សុវត្ថិ។

CD Vol 433 ចេញលក់ហើយ

CD RHM Vol 433 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺលោក ព្រាប សុវត្ថិ និង កញ្ញា ឪក សុគន្ធកញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. ខ្ញុំសុំស្រវឹង ដោយ ព្រាប សុវត្ថិ
02. Calltune ឆ្លងឆ្លើយ ដោយ សុវត្ថិ និង កញ្ញា
03. ក្រោកឈរ ដោយ ឱក សុគន្ធកញ្ញា
04. My សង្សារ ដោយ សុវត្ថិ និង កញ្ញា
05. ចង់បានស្នេហ៍ស្មោះពីមនុស្សក្បត់ ដោយ ឱក សុគន្ធកញ្ញា
06. I Love My Girlfriend ដោយ ព្រាប សុវត្ថិ
07. មើល ដោយ ឱក សុគន្ធកញ្ញា
08. សង្សារ ឡាំប៉ា ដោយ ព្រាប សុវត្ថិ
09. រាំសប្បាយព្រោះយើងជាខ្មែរ ដោយ កញ្ញា និង BIG
10. Call មកបង (ឆ្លងឆ្លើយ)ដោយ សុវត្ថិ និង កញ្ញា។

CD Vol 432 ចេញលក់ហើយ

CD RHM Vol 432 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបីរូប គឺលោកសាពូន មីដាដា លោក ណុប ប៉ាយ៉ារិទ្ធ និង កញ្ញា សុគន្ធ នីសា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. កូនកំព្រា ដោយ សាពូន មីដាដា
02. សងទឹកភ្នែកអូនវិញ ដោយ ណុប ប៉ាយ៉ារិទ្ធ
03. កំដរបងយំមុនពេលបែក ដោយ សុគន្ធ នីសា
04. ភ្លេចដកដង្ហើម ងាយជាងភ្លេចមនុស្សខ្លួនស្រលាញ់ ដោយ សាពូន មីដាដា
05. បើកុំជួបប្រហែលគ្មានទឹកភ្នែក ដោយ សុគន្ធ នីសា
06. ហៅចិត្តស្អប់ឱ្យត្រលប់ ដោយ ណុប ប៉ាយ៉ារិទ្ធ
07. ស្រលាញ់អូនមិនពិបាកទេ ដោយ សុគន្ធ នីសា
08. មនុស្សកំដរអារម្មណ៍ ដោយ ណុប ប៉ាយ៉ារិទ្ធ
09. ទឹកភ្នែកមិនដឹងកំហុស ដោយ សាពូន មីដាដា
10. មិនដឹងខ្លួនជាអ្នកទីបី ដោយ សាពូន មីដាដា។